University of Management and Economics
* សេចក្តីផ្តើម
ពិធីប្រគួតបាល់ទាត់ ត្រូវបានរៀបចំឡើងដោយសាកលវិទ្យាល័យគ្រប់ គ្រង និង សេដ្ឋកិច្ច UME ក្នុងគោលបំណង ជម្រុញឲ្យមានការផុលផុស ក្នុងវិស័យកីឡា ដើម្បីបង្កើនមិត្តភាព ដើម្បីសុខភាព និស្សិត និង ដើម្បីឲ្យនិស្សិត ជៀសឲ្យឆ្ងាយពីបញ្ហាគ្រឿងញៀន។ វិស័យកីឡានេះ បាននាំមកនូវសន្តិភាព ស្ថេរភាព ទាំងក្នុងប្រទេស ក៏ដូចជាក្នុងសហគមន៍អាស៊ាន។ និស្សិតសាកលវិទ្យាគ្រប់គ្រង និង​សេដ្ឋកិច្ច ត្រូវបានរៀបចំ ជ្រើសរើសជាក្រុមបាល់ទាត់ តាមមហាវិទ្យាល័យនីមួយៗ មកធ្វើការប្រកួតរវាងមហាវិទ្យាល័យ និង មហាវិទ្យាល័យ ដើម្បីចម្រាញ់យកនិស្សិតដែលពូកែ ចងក្រងជាក្រុមប្រចាំសាកលវិទ្យាល័យ ដើម្បីទុកធ្វើការប្រកួតប្រជែងជាមួយនឹង សាខាសាកលវិទ្យាល័យ នៅតាមបណ្តាខេត្តផ្សេងៗ ក៏ដូចជាប្រកួតជាមួយអង្គភាពផ្សេងៗ។
*ខេត្ត បាត់ដំបង ថ្ងៃទី ៣១-០២ ខែវិច្ឆិកា ឆ្នាំ២០១៥-២០១៦
សាកលវិទ្យាល័យគ្រប់គ្រង និង សេដ្ឋកិច្ច UME ខេត្ត បាត់ដំបង បានរៀបចំកម្មវិធី ប្រគួត កីឡាបាល់ទាត់ ពានរង្វាន់ UME Champian Leage ក្រោមអធិបតីភាព ឯក ឧត្តម ចាន់ សុផល អភិបាលខេត្ត បាត់ដំបង, ឯកឧត្តម ទុន ភក្តី សាកលវិទ្យា ធិការនៃសាកលវិទ្យាល័យគ្រប់គ្រង និង សេដ្ឋកិច្ច និង មានសមាសភាពចូលរូមប្រ គួត មាន ក្រុមកីឡាករ បាល់ទាត់ ពីសាកលវិទ្យាល័យ UME ខេត្តបាត់ដំបង មាន ៥ក្រុម ក្នុង នោះមាន ក្រុមកីឡាករ របស់មហាវិទ្យាល័យ គ្រប់គ្រងពាណិជ្ជកម្ម និង ទេសចរណ៍, ក្រុមកីឡាករ មហាវិទ្យាល័យ កសិកម្ម និង អភិវឌ្ឍន៍ជនបទ, ក្រុមកី ឡាករ មហាវិទ្យាល័យ នីតិសាស្រ្ត និង សេដ្ឋកិច្ច, ក្រុមកីឡាករ មហាវិទ្យាល័យ សិល្បៈ មនុស្សសាស្ត្រ និង ភាសាបរទេស,ក្រុមកីឡាករ មហាវិទ្យាល័យ វិទ្យា សាស្រ្ត និង​ បច្ចេកវិទ្យា ។ ចំណែកតាមសាខាសាកលវិទ្យាល័យ UME ដែលបាននាំ កីឡាករ​ មកចូលរួម មាន UME សាខាខេត្ត កំពង់ចាម,UME សាខាខេត្ត បន្ទាយមាន ជ័យ,UME សាខាខេត្ត កោះកុង, ចំណែកឯក្រុមកីឡាករ មកពី ស្ថាបន នានា មាន ក្រុមកីឡាករ របស់ សហភាពសហព័ន្ធយវជនកម្ពុជាខេត្ត បាត់ដំបង (ស.ស.យ.ក),ក្រុមកីឡាករ ហ្វាពន្លឺសិល្បៈ ខេត្ត បាត់ដំបង,ក្រុមកីឡាករ មកពីក្លិប ស្តារឡាយ ក្រោយពីឆ្លងកាត់ការប្រកួត អស់រយៈពេល ៣ថ្ងៃមក លទ្ធផលពានរង្វាន់លេខ១ ត្រូវបានទៅលើ ក្រុមកីឡាករ មកពី សាខា UME ខេត្តកំពង់ចាម ទទួលបាន ពាន១ និង ទឹកប្រាប់ ២លានរៀល,លេខ២ បានទៅលើ ក្រុមកីឡាករ សហភាពសហព័ន្ធ យុវជនកម្ពុជា ខេត្តបាត់ដំបង ទទួលបានពាន ​១ និង ទឹកប្រាក់ ១លានប្រាំសែនរៀល,និង លេខ៣ បានទៅលើ ក្រុមកីឡាករ មកពី ក្លិបស្តារឡាយ ពាន១ និង ទឹកប្រាក់ ១លានរៀល ។
*ខេត្ត បាត់ដំបង ថ្ងៃទី ០៩ ខែវិច្ឆិកា ឆ្នាំ២០១៤-២០១៥
ពិធីប្រគួតបាល់ទាត់ ដណ្តើមពានរង្វាន់សាកលវិទ្យាល័យគ្រប់ គ្រង និង សេដ្ឋកិច្ច UME ត្រូវបានរៀចំឡើង ក្នុងគោលបំណង អបអរសាទរ បុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា រៀងរាល់ឆ្នាំ ។ កម្មវិធីនេះ មានការអញ្ជើញចូលរួម ជាអធិបតីភាព ឯកឧត្តម បណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលរង ខេត្ត បាត់ ដំបង និងជាប្រធាន សហភាព សហព័ន្ធ យុវជន កម្ពុជា ខេត្ត បាត់ដំបងនិង ឯកឧត្តម បណ្ឌិត ទុន ភក្តី ទីប្រឹក្សាផ្ទាល់ សម្តេច អគ្គមហាពញាចក្រី ហេង សំរិន និងជាសាកល វិទ្យាធិការនៃសាកល វិទ្យាល័យគ្រប់គ្រង និង សេដ្ឋកិច្ច ព្រមទាំងមាននិស្សិតជាច្រើន មកចូលរួមទស្សនាផងដែរ ថែមទាំងមាន សមាសភាពកីឡា ករដែលបានចូលរួមប្រកួត មានដូចជាៈ កីឡាករបាល់ទាត់ របស់ សាកល វិទ្យាល័យ UME ខេត្តបាត់ដំបង,កីឡាករ UME ខេត្ត ព្រះសីហនុ,កីឡាករ UME ខេត្ត កោះកុង, កីឡាករ UME ខេត្ត បន្ទាយមានជ័យ , កីឡាករ UME ខេត្តពោធិ៍សាត់ , កីឡាករ UME ខេត្តក្រចេះ , កីឡាករ UME ខេត្តកំពង់ចាម , កីឡាករ UME ខេត្តកំពត , កីឡាករ ក្រុមសហភាពសហព័ន្ធ យុវជន កម្ពុជា ខេត្ត បាត់ដំបង , ក្រុមកីឡាករមកពី វិទ្យាល័យ ព្រះមុនីវង្ស, និង វិទ្យាល័យ ឯកភ្នំ, វិទ្យាល័យសង្កែ, វិទ្យាល័យអន្លង់វិល, វិទ្យាល័យសម្តេចឪ, វិទ្យាល័យនេតយ៉ង់ និង វិទ្យាល័យក្តុលដូនទាវ។
* តារាងប្រកួតវគ្គផ្តាច់ព្រ័ត្រ
Round of 16
Quarter Final
Semi-Final
Final
Semi-Final
Quarter Final
Round of 16
UME BTB
Winner YAFC
Monivong
UME BTB - UME BMC
UME BTB
Monivong
Monivong - Samdach Ov
UME BTB - UME KK
Monivong - YAFC
UME BMC
UME BTB
YAFC
Samdach Ov
UME KP
UME BTB - UME PS
UME BTB
YAFC - Ek Phnom
Netyang
UME KP - UME KK

UME BTB 2 - 3 YAFC

Netyang -YAFC
UME KK
YAFC
UME KK
YAFC
UME KT
YAFC
Ek Phnom
UME KT - UME PSV
UME KT
Ek Phnom
Ek Phnom - Kdol
UME KT - UME PS
UME PS
Ek Phnom
Ek Phnom - Sangker
UME PSV
UME PS
Kdol
UME KPC

UME PS 3 -1 Ek Phnom

Anlong Vill
UME KPC - UME PS
Anlong Vill - Sangker
UME PS
Sangker
UME PS
EK Phnom
Sangker
ព័ត៌មានលំអិតអំពីកីឡា